កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំអនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ធ្វើការបង្ហាញមុខ អ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន២០នាក់ (ស្រី៤នាក់) អ្នកប្រើប្រាស់១៥នាក់ ជួញដូរ៥នាក់ ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះ៧ខែជាសាធារណៈ។
ការបង្ក្រាបនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៤-៥-៦ ឆ្នាំ២០១៨ ដកហូតបានម៉ាទឹកកក ៩៤កញ្ចប់ថ្នាំ គ្រាប់wy ១៨២គ្រាប់ ម៉ូតូ២គ្រឿង មកពីបណ្តាស្រុកចំនួន៣ក្នុងក្រុងកំពង់ឆ្នាំង ស្រុកទឹកផុស ស្រុករលាប្អៀរ នៃខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់