រតនគិរីៈ សមត្ថកិច្ចបានប្រាប់Post News ថា មានករណីមនុស្សប្រមាណជា១៦០នាក់ បានពុលចំណីអាហារនៅក្នុងពិធីបុណ្យសពអ្នកភូមិ បណ្តាលឲ្យកើតមានអាការៈ ចុក រាក ក្អួត ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការភូមិដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យនិងព្យាបាល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ករណីពុលចំណីអាហារនេះ កើតឡើងខណៈដែលមានកម្មវិធីបុណ្យសពអ្នកភូមិ ប៉ុន្តែដោយសារតែការបរិភោគខ្វះអនាម័យ ក៏បណ្តាលឲ្យមានការពុលអាហារ បណ្តាលឲ្យមនុស្សប្រមាណ១៦០នាក់ កើតមានអាការៈ ចុក រាក ក្អួត ជាបន្តបន្ទាប់ ហើយភ្លាមៗនោះ ជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការភូមិ ដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យនិងព្យាបាល រហូតមកទល់ពេលនេះមានប្រជាពលរដ្ឋខ្លះបានមានអាការៈធូរស្រាលវិញហើយ៕
មតិយោបល់