តាកែវៈ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី ទទួលបន្ទុកផែនយុត្តិធម៌ និងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ Post News នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន បានទទួលព័ត៌មានពីម្ចាស់បន្ទប់ជួលស្ថិតនៅបន្ទប់ជួលលេខ២ ស្ថិតនៅភូមិចក សង្កាត់ រកាក្នុង ក្រុងដូនកែវ ដែលសង្ស័យជនម្នាក់ដែលមកជួលបន្ទប់ ហើយចាកចេញពីបន្ទប់៣ទៅ៤ថ្ងៃហើយ. ហើយមិនឃើញមកបន្ទប់ជួលវិញ ។
ក្រោយពីត្រួតពិនិត្យ ក្នុងបន្ទប់ រកឃើញម្សៅក្រាមសថ្លា វិវខ្ចប់រុំស្គុតចំនួន៣ដុំ នៅក្នុងកាបូប ទម្ងន់៨១៦១៨ក្រាម(ថ្លឹងទាំងសំបក) និងអត្តសញ្ញាណជនសង្ស័យមួយចំនួន។
បន្ទាប់មកកម្លាំងជំនាញយើងបានស៊ើបអង្កេតបន្ត រកមុខសញ្ញាជនសង្ស័យដែលជួលបន្ទប់ខាង រហូតដល់ម៉ោង២រសៀលថ្ងៃដដែល យើងបានឈានដល់ការឃាត់ជនសង្ស័យដែលមានអត្តសញ្ញាណខាងលើ ឈ្មោះ រស់ សុភណ្ឌ័ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ ស្នោរ សង្កាត់ក្រៅ ក្រុងដូនកែវ បច្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងអនុវត្តន៏តាមនិតិវិធី៕
មតិយោបល់