កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបើកឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់នៅពីមុខ បណ្ដាលឲ្យរថយន្តក្រទ្បាប់ផ្ងារជើង តែសំណាងល្អ ពុំបង្កឲ្យមានអ្នករងរបួសទេ។
ហេតុការណ៍នេះ បានកើតទ្បើងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចលូបង្កប់ក្រោមដី ស្ថិតនៅឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តខាងលើ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់នៅពីមុខរថយន្ត បណ្តាលឲ្យរងការខូចខាតយានយន្តផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ និងបាក់បង្គោលសញ្ញាលូបង្កប់ ៤ដើម រួមទាំងបង្គោលសញ្ញាបង្ហាញល្បឿនមួយដើមផងដែរ។
ក្រោយកើតហេតុម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា និងបានឲ្យសង់របស់ថ្លៃខូចខាតសម្បត្តិរដ្ឋ រួចទើបអនុញ្ញាតឲ្យហៅស្ទូចរថយន្តរបស់ខ្លួន ទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់