ព័ត៌មានជាតិ

កម្មពារទាន់ហ័ន! ចាប់រំលោភប្អូនថ្លៃបាន៣ថ្ងៃ ត្រូវសមត្ថកិច្ចក្របួច.កជាប់

បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃស្រី ដោយបានប្រើហិង្សាដាល់ចំពោះជនរងគ្រោះ២ដៃឲ្យសន្លប់ រួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរហូតបានសម្រេចហើយរត់គេចខ្លួន ប៉ុន្តែគេចខ្លួនបានរយ:ពេលតែ៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនបាននៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ កែវ វណ្ណឌី ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់