ព័ត៌មានជាតិ

ពុលស្លឹកដំឡូងមី បណ្តាលឲ្យងាប់គោចំនួន៦ក្បាលនៅខេត្តរតនៈគិរី

រតនគរី: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានករណីគោចំនួន៦ក្បាល បានងាប់ជាបន្តបន្ទាប់ ដោយសារតែគោទាំងនេះ បានទៅស៊ីស្លឹកដំឡូងមី។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិចង​ ឃុំញ៉ាង​ ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សូមបញ្ជាក់ថា គោទាំង៦ក្បាលនេះមានម្ចាស់ផ្សេងៗគ្នា អ្នកខ្លះងាប់អស់២ក្បាល អ្នកខ្លះងាប់អស់១ក្បាល ហើយតាមការសន្និដ្ឋានរបស់គ្រូពេទ្យ បានឲ្យដឹងថា ការងាប់របស់សត្វគោទាំងនេះ បណ្តាលមកពីការបាញ់ថ្នាំប៉ូវដំឡូងមី លុះសត្វគោទៅស៊ីក៏បណ្តាលឲ្យពុលងាប់តែម្តង៕

មតិយោបល់