ព័ត៌មានជាតិ

ម៉ូតូMSX ពន្លះជាមួយរថយន្តកូរ៉ូឡា ស្លាប់ម្នាក់ភ្លាមៗយ៉ាងរន្ធត់

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាក MSX បើកបរដោយជនរងគ្រោះឈ្មោះ ភឿន ថង ភេទប្រុស អាយុ២០ឆ្នាំ បានបុកជាមួយរថយន្តម៉ាកកូរ៉ូឡា បើកបរដោយបុរសម្នាក់ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេចតែម្តង ។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងវាស់វែង​យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕

មតិយោបល់