កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលិចកាណូតទេសចរណ៍ នៅត្រើយទន្លេខាងកើតកោះ(ដីដុះ) ភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
កាណូតក្រុមហ៊ុនទេសចរណ៍ឈ្មោះ(មេគុង្គ-ដន)មានទំហំ(ទ២០,៥ × ប៨,២-នឹងជម្រៅ២,៧) ធ្វើពីឈើ មានបុគ្គលិក៥5នាក់ បើកបរពីភ្នំពេញទៅឃុំ
ឆ្នុកទ្រូ ស្រុកបរិបូរណ៍ គោលបំណងទៅយកភ្ញៀវ ប៉ុន្តែបើកដល់ចំណុចកើតហេតុខាងលើ(យប់) ក៏ឈប់ចតសម្រាក លុះដល់ពេលជិតភ្លឺ ទើបដឹងថា កាណូតលិច។
មូលហេតុគឺ ធ្លាយទុយោផ្លិតបូម នឹងពិដុង។
ករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់បុគ្គលិកនៅលើកាណូតអ្វីឡើយ៕
មតិយោបល់