ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីបុរសម្នាក់សុំឪពុកម្តាយលក់ដីដើម្បីយកប្រាក់សងធនាគារ ប៉ុន្តែម្តាយឪពុកមិនឲ្យលក់ ខឹងក្តៅក្រហាយលួចចង.កសម្លាប់ខ្លួន គ្មានអ្នកដឹងនោះឡើយ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមការឲ្យដឹងពីឈ្មោះ គង់ សុផា អាយុ៦៤ឆ្នាំ រស់នៅភូមិកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះរិន រិត ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាកូនបានមកសុំដីរបស់គាត់មួយប្លង់ក្នុងគោលបំណងលក់សងធនាគាតែម្តាយឪពុកមិនឲ្យលក់ជនត្រូវរកពិធីអ្វីមកដោះស្រាយបញ្ហានេះវិញ ឆ្លៀតពេលនោះរូបគាត់ទាំងពីរមិននៅផ្ទះ បុរសរងគ្រោះយកខ្សែគោលួចចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់តែម្តងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិង ហើយគាត់ក៏ផ្តល់ព័ត៌មានពីរឿងនេះជូនសមត្ថកិច្ចជាបន្ទាន់ តែចំពោះការជំពាក់នៅធនាគាណាមួយនោះអុំស្រីមិនបានបង្ហើបប្រាប់ឲ្យសមត្ថកិច្ចនិងអាជ្ញាធរបានដឹងនោះឡើយ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានលោកនាយប៉ុស្តិ៍នគរបាលតាលោបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់តាំងពីម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺរហូតដល់ម៉ោង៧និង៤៥នាទីព្រឹកទើបក្រុមគ្រួសារដឹងថាបុរសរងគ្រោះស្លាប់ដោយករណីចងក ។ ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រ ពៃណី។ គួបញ្ជាក់ផងដែរថា ជនរងគ្រោះនៅក្នុងបន្ទុកឪពុកម្តាយនៅឡើយទេ៕
មតិយោបល់