ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគប់កព្ចាក់រថយន្តបណ្តាលអោយរងការខូចខាត…

កំពត:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកបន្ទាយមាសបានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២ខែឧសភាឆ្នាំ២០២៣វេលាម៉ោង៨:៣០នាទីព្រឹកកម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណី ធ្វើឲ្យខូចខាតដោយចេតនា( គប់កញ្ចក់រថយន្ត) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង១០នាទីយប់នៅចំណុច តាមដងផ្លូវបេតុង ស្ថិតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។មានក្រុមក្មេងទំនើងចំនួន០២ នាក់ ជិះម៉ូតូម៉ាកហុងដា Dream បានធ្វើសកម្មភាព គប់កញ្ចក់រថយន្ត ១គ្រឿងម៉ាកនីសាន់ ប្រភេទ៥តោន ពាក់ស្លាកលេខ PP-2872 បណ្ដាលឲ្យបែកកញ្ចក់មុខ រួចម្ចាស់រថយន្តបាន ឡាយផ្ទាល់ Live Video តាមប្រពន្ធ Facebook ដែលមានឈ្មោះ (ប្ដីមិនបានការ) ថាមានក្រុមក្មេងស្ទាវបានគប់កញ្ចក់ឡានរបស់គាត់បែក។ក្រោយពេលសមត្ថកិច្ចទទួលបានពត៍មាន តាមប្រពន្ធ័ Facebook ក៍ធ្វើការស្រាវជ្រាវ បានកំណត់មុខសញ្ញាចំនួន ០២ នាក់
១-ឈ្មោះ ប៉ាត់ កុយ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
២-រឹម រ៉ាម ហៅ អាចេក ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ រួចផ្នែកជំនាញក៍បានឃាត់ខ្លួនជនសង្ស័យ ទាំង ០២នាក់ និងកសាងសំណុំរឿង បញ្ចូនទៅស្នងការដ្ឋាន ។

មតិយោបល់