ព័ត៌មានជាតិ

ចុម! សង្ស័យបែកថ្នាំទេដឹងបានហ៊ានធ្វើរឿងបែបនេះ គួរឲ្យខ្លាចមែន!

ស្វាយរៀង: ជនសង្ស័យម្នាក់ សង្ស័យប្រើប្រាស់សារធាតុញៀនញៀនត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីបានយក​ដែកកេះ បម្រុង​ដុត​ផ្ទះ ហើយ​ទាញ​ផ្ដាច់​ខ្សែភ្លើង​ចោល​អស់ និង​យក​កូនកាំបិត​ឆូត​លើ​ទ្រួ​ង​ខ្លួនឯង​ចំនួន៤កន្លែង កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណ:ដែលសមត្ថកិច្ចចុះទៅដល់​ផ្ទះស្រាប់តែ​ជនសង្ស័យ​បាន​យក​ស្នរដង​ឫស្សី​ដេញ​បម្រុង​ចាក់​សមត្ថកិច្ចទៀត ។

ជនសង្ស័យខាងលើឈ្មោះ កៅ សា​រ៉ុ​ម អាយុ២៥ឆ្នាំ។

យុ​វជនខាងលើនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា សង្ស័យបណ្តាលមកពីថ្នាំញៀនលើសកម្រិត៕

មតិយោបល់