ព័ត៌មានជាតិ

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ដាក់ឱសានវាទឥឲ្យរុះរើ សំណង់លើចំណីផ្លូវ និងទូរ ATM

សៀមរាបៈ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមកាងារចម្រុះរដ្ឋបាលខេត្ត ចុះពិនិត្យ សំណង់ចំណីផ្លូវ ទូរATM និងដាក់ឱសានវាទរុះរើ ដើម្បីត្រៀមការសាងសង់ពង្រីក។

ផ្លូវសុខសាន្ត ត្រូវបានរដ្ឋបាលខេត្ត លើកគម្រោងថវិកាខេត្ត ឆ្នាំ២០១៩ ដើម្បីពង្រីក ដោយអ៊ុតកៅស៊ូបេទីម AC ពីផ្លូវស៊ីវត្ថាដល់ផ្លូវក្រវ៉ាត់ក្រុង(ក្រោលសេះ) ប្រវែង ១៦០០ម៉ែត្រ និងការដាក់លូមុខកាត់ ៨តឹក សងខាងផ្លូវផងដែរ។

បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងអនុវត្តពីម្ដុំផ្លូវបំបែកក្រោលសេះ ដោយកំពុងសម្អាតជួរតម្រង់ផ្លូវ និងដាក់លូជាមុនសិន ទើបចាប់ផ្ដើមជួសជុលស្រទាប់គ្រឹះ អនុវត្តបានប្រមាណ២០ភាគរយ។

ដូចនេះសូមបងប្អូនសាធារណជននៅតាមដងផ្លូវ សូមរុះរើសំណង់នានាដែលប៉ះពាល់ទៅលើដីចំណីផ្លូវ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យដំណើរការសាងសង់បាន ទៅតាមពេលវេលាកំណត់។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវនេះ ដែលបានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីឲ្យកិច្ចសាងសង់ពង្រីកផ្លូវនេះ មានភាពរលូន និងបញ្ចប់តាមរយៈពេលកំណត់៕

មតិយោបល់