ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ បានបុកជាមួយម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ បណ្តាលឲ្យស្ត្រីម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវមុខកំពង់ផែ ម្តុំជិតអង្គភាពអគ្គិសនីខេត្ត។
ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់រថយន្តបាន តែអ្នកបើកបររថយន្តបានទុករថយន្តចោលរួចចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់