អ៊ុយក្រែនៈ រដ្ឋសភាអ៊ុយក្រែន នឹងធ្វើការសម្រេចចិត្តថាតើគួរអនុវត្តច្បាប់អាជ្ញាសឹក ដោយកំហឹងឬយ៉ាងណា ជុំវិញការរឹបអូសយកនាវាកងទ័ពជើងទឹកខ្លួនចំនួន ៣គ្រឿងពីរុស្ស៊ី ក្រោយផ្ទុះការតវ៉ាតាមដងផ្លូវពេញមួយយប់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានី Kiev ខណៈរថយន្តស្ថានទូតមួយគ្រឿង ត្រូវបានគេដុតបំផ្លាញ។
ប្រទេសទាំងពីរ បានធ្វើការស្ដីបន្ទោសឲ្យគ្នាទៅវិញទៅមក ដោយភាគីរុស្ស៊ីបានចោទប្រកាន់ នាវាអ៊ុយក្រែន បានចូលមកកាន់ដែនទឹកខ្លួន ដោយខុសច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយផងដែរ៕
មតិយោបល់