ព័ត៌មានជាតិ

សង្ស័យដឹកឈើធ្ងន់ពេក បុរស​ម្នាក់ជិះ​​​​​ម៉ូតូដួល​ឈើ​សង្កត់ពីលើស្លាប់យ៉ាងអាណោចអាធ័ម!

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ជិះម៉ូតូដឹកឈើដួលបណ្តាលឈើនោះសង្កត់ពីលើស្លាប់នៅនឹងកន្លែង។ ហេតុការណ៍បានកើតឡើងកាលពីយប់​​ថ្ងៃទី២១ ខែវិច្ឆិកា​ឆ្នាំ២០១៨ ​នៅលើ​​ផ្លូវជាតិ​លេខ៩ ភូមិ​វាល​ដេញ ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង​។

​ជនរងគ្រោះ​ឈ្មោះ រ៉េត​ ធា​រិ​ទ្ធ ​ហៅ​ចក់ ភេទប្រុស ​អាយុ២០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ស្វាយ​ជ្រះ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ។​

ចំពោះករណីនេះ សមត្ថកិច្ច​សន្និដ្ឋានថា ទំនង​ជាដឹក​ឈើ​​ធ្ងន់​ពេក​ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់