អាសូរណាស់!ករណីក្មេងសិស្សសាលា២នាក់លង់ទឹកបណ្តាលអោយស្លាប់…

ក្រចេះ:ករណីមនុស្សស្លាប់ដោយឧប្បទ្ទវហេតុ លង់ទឹក។ នៅចំណុចមាត់ទន្លេ ភូមិជ្រោយស្នែងក្របីក្រោម ឃុំកំពង់គរ ស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ។ កើតហេតុ នៅវេលាម៉ោងដប់ប្រាំពឺរនិងសូន្យនាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំពីរពាន់ម្ភៃបួន។ ១.សាកសពឈ្មោះមីម៉េងឃាង ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស។ ទីលំនៅភូមិ…

អាសូរណាស់!ករណីបុរសម្នាក់គោរយន្តរអិលថយក្រោយកៀបបណ្តាលអោយស្លាប់ នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១.៣៤នាទីនៅចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ មានករណីឧប្បទ្ទវហេតុគោរយន្តកន្ត្រៃរអិលថយក្រោយ​កៀបមនុស្សស្លាប់០១នាក់ប្រុស »អំពីដំណេីររឿង មុនពេលកេីតហេតុមានគោយន្តកន្ត្រៃដឹកអុសចំនួន២គ្រឿងបានធ្វេីដំណេីរពីទិសខាងជេីង ទៅទិសខាងត្បូង។ ដោយគោយន្តកន្ត្រៃទី១​ បេីកបរដោយឈ្មោះកាន់ សុខគាង​ ភេទប្រុស​ អាយុ៣០ឆ្នាំជនជាតិខ្មែរ​ មានទីលំនៅភូមិអូរអង្កុញ​ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​អ្នក…

ករណីរវាងម៉ូតូវ៉ាម៉ូតូជ្រុលទៅបុករថយន្តបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី១៩.១២.២០២៣ វេលាម៉ោង១២:៤៨នាទី លេីផ្លូវលំ​ នៅត្រង់ចំណុចភូមិកោះសំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ​ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវ៉ាម៉ូតូជ្រុលទៅបុករថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ +បង្កឡេីងដោយម៉ូតូម៉ាកវេវអេស ពាក់ផ្លាកលេខ ភ្នំពេញ 1BM-7474 បេីកបរដោយឈ្មោះ ព្រឿន ណែត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកោះសំ…

ករណីរថយន្តនិងម៉ូតូបណ្តាលអោយក្មេងស្រីជាសិស្សម្នាក់រងរបួសធ្ងន់…

ក្រចេះ:នៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣វេលាម៉ោង០៦:៥០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត កៀរម៉ូតូបញ្ច្រាស់ទិសដៅគ្នាពីខាងជើងទៅខាងត្បូងលើផ្លូវជាតិលេខ០៧(ក្រចេះ-ស្ទឹងត្រែង)ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៣៣៧-៣៣៨)ចំណុចផ្លូវបំបែកថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលអោយរងរបួសធ្ងន់មនុស្ស០១នាក់ស្រី។ អំពីរឿងហេតុ: នៅថ្ងៃកើតហេតុខាងលើមានរថយន្ត០១គ្រឿងម៉ាកតូយ៉ូតាហាយយ៉ាយពណ៍សពាក់ផ្លាកលេខភ្នំពេញ2AE1619បើកបរពីទិសខាងជើងទៅខាងត្បូងក្នុងល្បឿនលឿនមិនគោរពផ្លាកសញ្ញាមានផ្លូវបំបែកកាត់ទទឹងមកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅផ្លាកលេខក្រចេះ1D-6702បើកបរ ១/ឈ្មោះហេង សុភិន ស្រី អាយុ ១៤ឆ្នាំជនជាតិខ្មែរ(មុខរបរសិស្ស)មានទីលំនៅភូមិច្រ វ៉ាឃុំគោលាប់ ស្រុកចិត្របុរី…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ក្មេងស្រីម្នាក់ តាមផ្លូវជាតិលេខ៧…

ក្រចេះ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកស្នួលបានអោយដឹងថា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជូនខ្លួនជនសង្សយ័ម្នាក់ដែលបើកបររថយន្ត(គ្មានបណ្ណ័បើកបរ)បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ក្មេងស្រី១នាក់ រួចបន្តបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងសមត្ថកិច្ចប្រតិបត្តិការតាមបង្រ្កាបចាប់បានទាំងអ្នកបើកបរបង្កទាំងរថយន្ត។ករណីខាងលើកើតហេតុនៅលើផ្លូវជាតិលេខ៧(ស្នួល_ក្រចេះ)ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បច្ចុប្បន្នទាំងជនសង្សយ័រួមទាំងវត្ថុតាងរថយន្ត ខាងលើត្រូវបានកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បញ្ជូនទៅស្ថាបន័អយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ (សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា)

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅក្រុងក្រចេះ…

ក្រចេះ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងក្រចេះបានអោយដឹងថា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៣:២៥នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់(ស្រី ០១) ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។…

ករណីម៉ូតូរវាងនិងរថយន្តបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០២៣​ នៅវេលាម៉ោង​ ១៦ និង​ ០០នាទី​ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយកេីតឡេីង​ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៩-២៦០ ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល​ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ស្នួល-ក្រចេះ)។ – រវាង​ ម៉ូតូនិងរថយន្ត ចំពីមុខច្រាសទិសគ្នា។ -​ម៉ូតូម៉ាក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីប្រើប្រាស់នូវសារធាតុញៀន នៅខេត្តក្រចេះ…

ក្រចេះ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកស្នួលបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី នៅចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្ក្រាបករណី…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆបោកក្លែងគណនីហ្វេសបុកទិញលក់ទូរស័ព្ទ…

ក្រចេះ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានអោយដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តតាកែវ បានធ្វើការបង្រ្កាប ករណីឆបោក(ក្លែងគណនីហ្វេសបុកទិញ-លក់ទូរស័ព្ទ) និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ រី រស្មី អាយុ២២ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តតាកែវ តាមស្រាវជ្រាវចាប់ខ្លួនបាន នៅស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចចុះបង្ក្រាបក្មេងទំនើងប្រុសស្រីធ្វើសកម្មភាពបង្ហោះម៉ូតូនិងកែឆ្នៃភ្លើងខុសបច្ចេកទេស…

ក្រចេះ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានអោយដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឬស្សី បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស-ស្រី មួយក្រុមមានគ្នាចំនួន១២នាក់ បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពជិះម៉ូតូអនាធិបតេយ្យ​(កែឆ្នៃភ្លើងខុសបច្ចេក ទេសនិងបង្ហោះម៉ូតូ) បង្កការរំខាននិងប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវទីប្រជុំជនតាមភូមិសាស្រ្តសង្កាត់អូរឫស្សី ក្រុងក្រចេះ ។ ពួកគេត្រូវបាន នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងប្រគល់ទៅអោយអាណាព្យាបាល ដើម្បីយកទៅអប់រំបន្ត។ ចំណែកម៉ូតូចំនួន…