ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុនឯកជនម្នាក់ ជិះម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់!

ភ្នំពេញ: បុរសជាសន្តិសុខក្រុមហ៊ុនឯនជនម្នាក់ ជិះម៉ូតូមួយគ្រឿងដួលខ្លួនឯងបោកក្បាលនិងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេញូវស្តារ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកអេវលេត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-2141 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតដួលខ្លួនឯងបោកនឹងថ្នល់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់