កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ មានករណីធ្វើអត្តឃាត ចំណុចភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ឡេង បញ្ញា (ហៅ ដូង) ភេទប្រុស អាយុ ៣១ឆ្នាំ និងមានប្រពន្ធឈ្មោះ ស ម៉ាឡៃ អាយុ ៣៣ឆ្នាំ មានកូនម្នាក់ រស់នៅភូមិឃុំខាងលើ បានធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួន នៅនឹងមែកឈើ(ដើមត្រាំកក់កម្ពស់ ៣ម៉ែត្រ) ដែលមានចម្ងាយ ១៥០ម៉ែត្រក្រោយផ្ទះរបស់ឈ្មោះ ឡេង សំ ភេទប្រុស អាយុ ៤៧ឆ្នាំ ដែលត្រូវជាឪពុកចុង ។
មូលហេតុ៖ បណ្តាលមកពីមានវិបត្តិផ្លូវចិត្ត ដោយសារខ្លួនមានជម្ងឺប្រចាំកាយ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់