ព័ត៌មានជាតិ

គិតខ្លីម៉្លេះ! ខឹងម្តាយស្តីបន្ទោសរឿងមានសង្សារ…បន្សល់ទុកបណ្តាំចុងក្រោយជូនម្តាយ!

បន្ទាយមានជ័យៈ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ មានករណីយុវតីម្នាក់ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជន​រង​គ្រោះ​​មានឈ្មោះ ផា​ន់ ស្រី​និ​ច អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ ​មាន​ទី​លំនៅ​ភូមិ​តា​អិន ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​​។

ចំពោះមូលហេតុ ដោយសារជនរងគ្រោះ​​ខឹង​​ម្តាយ​ស្តីបន្ទោស​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​ រឿង​មាន​សង្សារ ​ហើយ​បន្សល់​ទុក​លិខិត​បណ្តាំ​មួយ​នៅ​កន្លែង​កើតហេតុ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចសន្និដ្ឋាន​ថា ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​។

ចំណែកសាកសព ត្រូវ​បានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់