ព័ត៌មានជាតិ

រថយន្តដឹកដែកក្រុមហ៊ុនCamel (អូដ្ឋ) បុកម៉ូតូ ស្លាប់បុរសម្នាក់នៅខេត្តតាកែវ!

​តាកែវ: កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ​ភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​។

​រថយន្តបង្ក(ដឹកដែក) ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាក​លេខ ភ្នំពេញ3​B-7579 របស់ក្រុមហ៊ុនCamel (សញ្ញាអូដ្ឋ)បើកបរពីត្បូងទៅជើងបានបុកគ្នាជាមួយម៉ូតូក្រោយ
​ម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាក​លេខ ភ្នំពេញ1CI-8799 បើកពីជើងទៅត្បូង ជិះដោយឈ្មោះ អូន វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបកសិករ
មានទីលំនៅភូមិព្រែនាងពួន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល​។

មូលហេតុ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

ចំពោះករណីនេះ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងនិងកំពង់ស្រាវជ្រាវ បំពេញសំណុំរឿងតាមនិតិវិធីច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់