ព័ត៌មានជាតិ

ចាប់បានចោរជំនាញលួចកញ្ចក់រថយន្តស៊េរីទំនើបម្នាក់ នៅខណ្ឌសែនសុខ!

ភ្នំពេញ: ជនសង្ស័យជាចោរជំនាញដើរគាស់លួចកញ្ចក់រថយន្តសេរីទំនើបម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាព លួចគាស់កញ្ចក់រថយន្តសេរីទំនើបម៉ាកតូយ៉ូតាអាល់ហ្វាបានសម្រេចហើយព្យាយាមជិះម៉ូតូកេចខ្លួនតែត្រូវម្ចាស់រថយន្តដេញចាប់បាន។ កាលពីវេលាម៉ោង ១៥ និង២០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ជិន វិសុទ្ធ អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ចល័ត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ចំណែកម្ចាស់រថយន្តរងគ្រោះឈ្មោះ សូរ ហ៊ី អាយុ ២៨ឆ្នាំ ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ ភូមិ ពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌ សែន
សុខ។
​ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ ជិះម៉ូតូម៉ាកSUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1T-3696 ជិះឆ្វែលប្រហែល
ជា២ជុំ ស្រាប់តែឈប់ម៉ូតូ ហើយ ចុះមកធ្វើសកម្មភាព គាស់កញ្ចក់រថយន្ត សេរីទំនើប(ម៉ាកតូយ៉ូតាអាល់ហ្វា)ដែលចតនៅចញ្ចើមផ្លូវក្នុងបុរីបានសម្រេច តែត្រូវបានសន្តិសុខ យាម នៅគោលដៅនោះឃើញទាន់ ក៏ស្រែកប្រាប់ម្ចាស់រថយន្តហើយជនសង្ស័យបានព្យាយាមជិះម៉ូតូរត់ដល់ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិគង្គារផុសក្នុងសង្កាត់ទួលសង្កែ២ក៍ត្រូវម្ចាស់រថយន្តដេញចាប់បាន។

ពេលចាប់បាន ប្រជាពលរដ្ឋក៏បានស្វាគមន៍មួយដៃមួយជើង រួចក៍បានហៅសម្ថកិច្ចឲ្យមកយកម៉ូតូ និងជនសង្ស័យទៅអធិការនគរបាលខណ្ឌសែនសុខហើយម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹង ដើម្បីសម្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់