ព័ត៌មានជាតិ

រថយន្ត TRITON ស្លាកលេខរដ្ឋ.36.2.0637 បុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ទៅមុខលែងរួច

ភ្នំពេញ: រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកក្បាលនាគចែកទ្រូងពេញទំហឹង បណ្ដាលឲ្យបាក់១កង់ ចំណែករថយន្តខ្ទេចកំណាត់ខាងមុខទៅលែងរួច។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវសហព័ទ្ធរុស្សី ចំណុចស្តុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ​ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត​ម៉ាក TRITON ពណ៌ស ពាក់ស្លាកលេខរដ្ឋ.36.2.0637 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់១កង់ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់