ព័ត៌មានជាតិ

លស់ព្រលឹងអស់! យប់នៅនិយាយកកោក ស្រាប់តែភ្លឺទ្បើងរឹងស្ដូក

ភ្នំពេញ: នៅវេលាម៉ោង០៦និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤៨ ផ្លូវលេខ២៤០ ក្រុម១៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់។ ជនរងគ្រោឈ្មោះ មុំ សា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរចុងភៅ ទីលំនៅភូមិលោក ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមការបំភ្លឺឈ្មោះ យិន ចាន់ធី ភេទស្រី ឆ្នាំកំណើត ១៩៩៧ មានស្រុកកំណើតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង០០នាទី គាត់បានចូលទៅសម្រាក ក្នុងបន្ទប់ជាមួយជនរងគ្រោះនៅផ្ទះកើតហេតុ។

ពេលជនរងគ្រោះ កំពុងអង្គុយលើគ្រែ ហើយបានសុំប្រេងកូឡាពីគាត់ យកទៅលាប ហើយពេលដេកជនរងគ្រោះ បានប្រាប់ថា ឲ្យបែរកង្ហារឲ្យចំគាត់ (ជនរងគ្រោះ) ហើយគាត់ និងជនរងគ្រោះក៏ដេកទៅ។ លុះភ្ញាក់ទ្បើង នៅវេលាថ្ងៃកើតហេតុ ឃើញជនរងគ្រោះដេកស្ដូកស្ដឹង ហៅមិនភ្ញាក់ហើយគាត់ក៏បានចេញមកក្រៅ ហៅអ្នកក្នុងផ្ទះឲ្យជួយទៅមើល ទើបគេប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ)។

ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេស បានដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លាខណ្ឌសែនសុខ ដើម្បីរង់ចាំកូនចៅសាច់ញាតិ មកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់