កំពតៈ នៅវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានជនបរទេស ឈ្មោះ SAUERLANDOVA RUZENA ភេទស្រី កើត២៩-៦-១៩៥៤ ជនជាតិ CZECH លិខិតឆ្លងដែនលេខ 39618417 បានស្លាប់នៅផ្ទះសំណាក់ប៉ារីស ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចបច្ចេកទេស និងគ្រូពេទ្យ ចូលរួមពិនិត្យ ទទួលបានលទ្ធផលដូចខាងក្រោម៖ នៅក្នុងធុងសំរាម មានសំបកថ្នាំZEPAM10 ចំនួន១១បន្ទះ ស្មើនឹង១១០គ្រាប់,នៅលើតុ មានកែវ មានទឹក និងឃើញមានសល់ថ្នាំ នៅក្នុងនោះមួយចំនួន។
តាមចម្លើយប្តីឈ្មោះ SAUERLAND JOHANNES DEUTSCH កើត២៧-៨-១៩៥០ ជនជាតិអាលឺម៉ង់ ដេកក្នុងបន្ទប់តែមួយ បញ្ជាក់ថាពួកគាត់ឈ្លោះគ្នា (ប៉ុន្តែការឈ្លោះនេះ ញឹកញាប់) រួចម៉ោងប្រហែល១រំលងអធ្រាត្រ គាត់ក៏ដេកលក់ទៅ។ លុះម៉ោង ៤និង២០នាទី ទៀបភ្លឺ ស្រាប់តែឃើញប្រពន្ធ ស្លាប់ក្នុងបន្ទប់ទឹក ។
សន្និដ្ឋាន៖ជនរងគ្រោះស្លាប់ដោយលេបថ្នាំលើសកម្រិត។ បច្ចុប្បន្ន ជនរងគ្រោះ បានរៀបចំបញ្ជូនមកភ្នំពេញ តាមជាក់ស្តែង៕
មតិយោបល់