ស្ទឹងត្រែងៈ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងពីសមទ្ធិផលថ្មីលើទឹកដីខេត្តក្រចេះ ដោយកំណាត់ផ្លូវជាតិលេខ៧ ( ខ្លាះស្ទុះ-អូរច្រឡង់) ជាសរសៃឈាមយ៉ាងសំខាន់ដែលបានតភ្ជាប់ខេត្តក្នុងតំបន់ភូមិភាគឦសាន ពិសេស ការធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង និងរតនគីរី ពេលនេះបានលេចជារូបរាងហើយ ក្រោយការស្តារឡើងវិញ និងលើកកម្រិតផ្លូវ ជាប្រភេទបេតុងកៅស៊ូ AC ប្រវែង ៩៣,៥៦៥គម ដោយប្រើរយៈពេលស្ថាបនា ២៥ខែ ចាប់ពីបំណាច់ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា គម្រោងនេះគឺជា ជំនួយឥតសំណងរបស់ប្រទេសចិន ដែលសាងសង់ពីខាងក្រុមហ៊ុនសំណង់សៀងហៃគ្រុប(SCG) ក្រោមការគ្រប់គ្រងគម្រោងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន៕
មតិយោបល់