Post News Media ព័ត៌មានជាតិ ដល់​ម្លឹងផង! ...

ដល់​ម្លឹងផង! ​នាំ​គ្រឿងញៀន​ចូលក្នុង​ពន្ធនាគារ ត្រូវមន្ត្រី​ពន្ធនាគារ​ឃាត់ខ្លួន​​​

រតនគិរី: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​០៥​នាទី មន្ត្រី​ពន្ធនាគារ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មុខសញ្ញា ករណី​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចូលទៅក្នុង​ការិយាល័យ​ពន្ធនាគារ​ខេត្ត​។​

​ជនសង្ស័យ​ឈ្មោះ វណ្ណា វុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ មាន​ទីលំនៅ ភូមិ​៧​មករា សង្កាត់​ទ្បា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ រត់​ម៉ូតូឌុប ។​

​វត្ថុតាង​ដកហូត​រួមមាន ៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ៣​ថង់​តូច ទំងន់ ១.៨៥​ក្រាម , ទូរ​សព្ទ័ ២​គ្រឿង និង​​ម៉ូតូ ​១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​វត្ថុតាង ឃាត់​និង​រក្សាទុក​ប​ណ្តោ​អាសន្ន​នៅ​កា​រិ​ល័យ​ជំនាញ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត អនុវត្តតាម​នីតិវិធី៕