ព័ត៌មានជាតិ

សមាគមពាណិជ្ជកម្មចិន ផ្តល់សម្ភារៈដល់សមត្ថកិច្ចកម្ពុជា

សៀមរាប: ដោយមើលឃើញពីការហត់នឿយក្នុងភារកិច្ចចុះប្រតិបត្តិការបំពេញការងារទាំងយប់ និងថ្ងៃជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍របស់កងកម្លាំងក្នុងខេត្ត សមាគមពាណិជ្ជកម្មចិនប្រចាំខេត្តសៀមរាបក៏ផ្តួចផ្តើមជាគំនិតជួយចែករំលែកការហត់នឿយទាំងនោះដោយផ្តល់ជាទឹកនិងមីសម្រាប់ពួកគាត់ទទួលទាន។

លោក Liang Qing Liang ប្រធានសមាគមពាណិជ្ជកម្មចិនប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីផ្តល់ទឹកបរិសុទ្ធ នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៦នេះថា ក្នុងពេលលោកធ្វើដំណើរតាមដងផ្លូវនិមួយក្នុងខេត្ត លោកតែងតែឃើញកងកម្លាំងកងរាជអាវុធហត្ថនិងកងកម្លាំងនគរបាលក្នុងខេត្តបំពេញការងារយ៉ាងមមាញឹក និងមិនគិតពីពេលវេលានោះឡើយ ជាពិសេសក្នុងពេលរដូវក្តៅឃើញពួកគាត់នៅឈរហាលក្តៅ និងហាលភ្លៀង ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ដែលមកទស្សនា ដ៏ល្អភូរផង់របស់កម្ពុជាមួយនេះ។

ប្រធានសមាគមរូបនេះ បានឲ្យដឹងទៀតថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមបន្ទាប់ពីសមាគមួយនេះ មានវត្តនៅលើទឹកដីប្រវត្តិសាស្រ្តរបស់កម្ពុជា បន្ទាប់ពីនេះទៅ យើងនឹងពិនិត្យលទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋនៅតំបន់មួយចំនួនក្នុងខេត្តនេះ ដែលខ្វះទឹកស្អាតបរិភោគ ពួកយើងនឹងសហការជាមួយអាជ្ញាធរ ដើម្បីចុះទៅជួយផ្តល់ជាទឹកស្អាតជូនគាត់ពិសារទំរាំមានទឹកភ្លៀងប្រើប្រាស់គ្រប់គ្រាន់។

លោកប្រធានបានបញ្ជាក់ទៀតថា ក្រោយពេលសមាគមពាណិជ្ជកម្មចិននេះ ចាប់ផ្តើមដំណើរទៅមុខដោយរលូន និងមានសមាជិកជាពាណិជ្ជករមកពីប្រទេសចិនដែលបានមកបណ្តាក់ទន់រកស៊ីនៅកម្ពុជា បានរួមគ្នាកាន់តែច្រើន នាពេលខាងមុខយើងនឹងពិនិត្យលទ្ធភាពជម្រុញពួកគេឲ្យជួយបង្កការងារឲ្យបានច្រើននៅលើទឹកដីអង្គរនេះ ដើម្បីកុំឲ្យប្រជាជនធ្វើនៅប្រទេសជិតខាងតទៅទៀត និងជម្រុញដល់អ្នកទេសចរណ៍មកពីប្រទេសចិនឲ្យមកទស្សនាកម្សាន្តនៅកម្ពុជាឲ្យបានកាន់ច្រើនថែមទៀត ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រតាមទិសដៅ និងយុទ្ធសាស្រ្តរបស់រជរាដ្ឋាភិបាល ក៏ដូចជាឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរបស់រដ្ឋាភិបាលទាំងពីរកម្ពុជា-ចិន ដែលមានទំនាក់ទំ
នងជាមួយគ្នានិងជួយចែករំលែកគ្នា ក្នុងនាមជាមិត្តភក្តិដ៏ល្អជាមួយគ្នា។

លោក ចាន់ ឃុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាម បានបង្ហាញនូវការស្វាគមចំពោះគណប្រតិភូខាងលើ ដែលបានយកចិត្តទុកដាក់គិតគូរនិងបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដុចជាសុវត្ថិភាពជុនភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាបទាំងមូល។

លោកមេបញ្ជាការរងបានបញ្ជាក់ថា សម្រាប់កងរាជអាវុធហត្ថខេត្តបានទទួលបានទឹកបរិសុទ្ធចំនួន១០០០យួរ និងមីចំនួន១០០កេះ ចំណែកកងកម្លាំងនគរបាលខេត្តទទួលបានតែទឹកបរិសុទ្ធចំនួន ១០០០យួរសម្រាប់កងកម្លាំងប្រើប្រាស់ក្នុងពេលពបំពេញការងារនិងក្រោយពេលសមរាកពីការងារ៕

photo_2016-05-20_15-07-04 photo_2016-05-20_15-07-02 photo_2016-05-20_15-07-02 (2) photo_2016-05-20_15-07-03 photo_2016-05-20_15-07-04 (2) photo_2016-05-20_15-07-01

មតិយោបល់