Post News Media ព័ត៌មានជាតិ ម៉ូតូសង់ ពន្ល...

ម៉ូតូសង់ ពន្លះជាមួយគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងមូតូហុងដាសេ១២៥ បានបុកជាមួយនិងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវគ្រោះក្រហមចម្ការដូងប្រេង ក្នុងក្រុមទី៥ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះកើតឡើងរវាងម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1G-8077 បើកបរដោយឈ្មោះ ចាន់ ស ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមដំណើរជាមួយឈ្មោះ មាស ពៅ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាសមាជិក ភូមិអន្លង់ក្រពើ ស្នាក់នៅភូមិជាមួយគ្នា (របួសធ្ងន់បាក់ជើងឆ្វេង) ដោយបានបុកជាមួយគោយន្តកន្ត្រៃ កំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះក្រុមហ៊ុនដូងប្រេង និងក្រុមគ្រួសារបញ្ជូនទៅ មន្ទីរពេទ្យភ្នំពេញ៕