បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង កំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០៥ ត.ព្រ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ ញាណ សុវណ្ណ ឲ្យនាំខ្លួនឈ្មោះ រឿន ធឿន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ពីបទឆបោក ប្រព្រឹត្តនៅភូមិគោករកា ឃុំជ្រោយស្ដៅ ស្រុកថ្មគោល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
មតិយោបល់