ព័ត៌មានជាតិ

​លួចគេនៅខេត្តតាកែវ រត់គេចខ្លួនទៅខេត្តត្បូងឃ្មុំ ចុងក្រោយជាប់ខ្នោះ!

តាកែវ: ​នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀង ធារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នៅចំណុចភូមិត្រពាំងកក់ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០ និង៣០នាទី ស្ថិតនៅភូមិកប្បាស ឃុំវាលម្លូរ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រួចបានគេចខ្លួនបាត់។

​ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានប្រគល់ជសង្ស័យជូនកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់