ព័ត៌មានជាតិ

បុរសម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តធន់ធំបើកបុកពេញទំហឹង!

កំពុងស្ពឺ: បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចណ៍ដែលបណ្តាលមកពីរថយន្តធន់ធំបើកបុកយ៉ាងពេញទំហឹង បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១​នឹង​០០ នាទី ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ ទីតាំងនៅ លើផ្លូវជាតិលេខ​៤ ចន្លោះគីឡូម៉ែត្រ​លេខ៨៥​-៨៦ ត្រង់ចំណុច ភូមិទី១ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E.1648 ​អ្នកបើកបរ ឈ្មោះ ភេវ សុខរស់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដំណាក់ត្របែក ឃុំ ត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចខាង លើ បានបុកម៉ូតូ១ គ្រឿង ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1FP.9970 អ្នកបើកបរ​ឈ្មោះ ប៉ោត ថានះ ភេទប្រុស អាយុ​២៦​ឆ្នាំ រស់ នៅ ភូមិព្រៃឈៀង ឃុំ ឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបើកបរ បញ្រ្ចាស ទិសគ្នា បណ្តាលអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត ពេលបុករួចបានរត់គេចខ្លួនបាត់ បន្សល់ទុកសពរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ចំណែករថយន្តបង្កត្រូវបានសម្ថិតកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់