ត្បូងឃ្មុំៈ នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចដុតបំផ្លិចបំផ្លាញផ្ទះរបស់ជនរងគ្រោះឈ្មោះ សំ ពែក ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ២១ ខែមករា ២០១៩ ។
ករណីលួចដុតបំផ្លិចបំផ្លាញផ្ទះរបស់ជនរងគ្រោះខាងលើ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ ហ៊ន់ ហ៊ុយ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយ ត្រូវបាននគរបាលយុត្តិធម៌ ឃាត់ខ្លួនក្រោយពីកើតហេតុភ្លាម បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមមត់ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។
បញ្ជាក់ជូនថា ៖ ឈ្មោះ ហ៊ន់ ហ៊ុយ រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយទីទ័លក្រ មានជំងឺប្រសៃប្រសាទ (ម្តងឆ្កួតម្តងជា) បានធ្លាប់វាយប្រអប់នាឡិកាស្ទង់កុងទ័រភ្លើងបែកធ្លាក់ វាយកញ្ចក់រថយន្ត យកសំបកកង់រថយន្ត និងថឡេថងអ្នកភូមិនេះដុតផ្អើរភូមិ ។ល។
ចំណែកឯម្តាយនោះហេតុអាណិតកូននៅពេលវាដល់ដើរវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃគាត់តែងតែលក់របស់របរដែលខ្លួនមានសងគេតាមលទ្ធភាព ( នេះតាមសម្ដីអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចយើង ) ៕
មតិយោបល់