ព័ត៌មានជាតិ

លួចគេគ្រាន់ គេទាន់ក្រែលអញ្ចឹង!..

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជំនាញខាងគាស់បន្ទប់ជួលគេលួចទ្រព្យសម្បត្តិ ត្រូវបានម្ចាស់បន្ទប់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈគាស់បន្ទប់បានសម្រេច តែម្ចាស់មើលឃើញតាមកាមេរ៉ាសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារវីលមីង ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់បន្ទប់មានឈ្មោះ ផេង វុត្ថា ភេទប្រុស មុខរបរជាប្រធានផ្សារវីលមីង ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ តុល សារ៉ាត ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងផ្សារដែកស្នាក់នៅបន្ទប់ជួល នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់បន្ទប់ដែលជាប្រធានផ្សារវីលមីង មិនបាននៅបន្ទប់ ដោយចាក់សោត្រឹមត្រូវ មិននិងចាកចេញទៅធ្វើការបាត់។ បន្ទាប់មកម្ចាស់បន្ទប់ បានឆែកឃើញតាមកាមេរ៉ាសុវត្ថិភាព ដោយជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់ ទើបម្ចាស់ផ្ទះរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗតែម្តងដោយជនសង្ស័យទើបតែលួចបានទូរសព្ទ២គ្រឿងតែប៉ុណ្ណោះ។

ក្រោយមកជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធីច្បាប់៕

https://youtu.be/2iFcSLeIVuI

មតិយោបល់