ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងប៉ះគ្នា ដួលទៅបោកផ្ទប់ជាមួយរថយន្ត ដែលបើកបញ្ច្រាសទិសគ្នា រងរបួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ខណ:ដែលជិះម៉ូតូប៉ះគ្នាដួលទៅបោកផ្ទប់ជាមួយរថយន្តដែលបើកបញ្ច្រាសគ្នាម្ខាងទៀត បង្កការភ្ញាក់ផ្អើកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅមុខផ្សារបឹងបៃតងផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញសិស្សសាលាប្រុសស្រីជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1GL-3240 ឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ខណ:ដែលមកដល់គោលដៅខាងលើបានបើកវ៉ាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-1629 ប៉ះជាមួយបំពង់ស៊ីម៉ាំងក៏បណ្តាលឲ្យដួលបោកផ្ទប់ជាមួយរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ដែលបើកមកបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដួលបោកផ្ទុបទៅរថយន្តសិស្សទាំង២នាក់រងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូឃ្លីករងរបួសស្រាល។

ក្រោយកើតហេតុអ្នករងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្រ្គោះ នៅក្លីនិកឯកជនរស្មី។ ដោយឡែកមធ្យោបាយម៉ូតូនិងរថយន្ត សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់