ព័ត៌មានជាតិ

រន្ធត់ណាស់! គោយន្តកន្ត្រៃដឹកឈើ ដាច់កង់ក្រឡាប់ស្លាប់បុរសម្នាក់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលមានគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើ បើកបរដោយបុរសម្នាក់ បានដាច់កង់ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិ​កំ​ប្រង់ ឃុំ​តា​គ្រៃ ស្រុក​កម្រៀង ខេត្តបាត់ដំបង។

សពជនរងគ្រោះខាងលើមានឈ្មោះ ហឹ​ន ហាន ភេទ​ប្រុស ​អាយុ៣៩ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ទឹក ឃុំ​តា​គ្រៃ ស្រុក​កម្រៀង ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់