Post News Media ព័ត៌មានជាតិ រថយន្តក្រឡុកស...

រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន «TPI » ប៉ះគ្នាជាមួយរថយន្តខេរមភូមិន្ទរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ជជែកគ្នាតឹងសសៃ.ក ប៊ិះនឹងផ្ទុះហិង្សាដាក់គ្នា..

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន «TPI » ពណ៌បៃតុង ស្លាកលេខ ភ្នំពេញ 5A-0950 បានប៉ះគ្នាជាមួយរថយន្តខេរមភូមិន្ទរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ស្លាកលេខ ខេមរភូមិន្ទ 01.2-4914 បណ្តាលឲ្យភាគីខាងរថយន្តខេមរភូមិន្ទ បែកកញ្ចក់ផ្នែកខាងមុខរងការខូចខាត តែមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៦៣ កែងផ្លូវ៤៥០ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ភាគីរថយន្តទាំងសងខាង បានជជែកគ្នាយ៉ាងខ្លាំង ប៊ិះនឹងផ្ទុះហិង្សាទៅហើយ គង់តែបានប្រជាពលរដ្ឋជួយរារាំង តែទោះបីជាយ៉ាងណាក៏នៅតែមិនទាន់ត្រូវគ្នា ដោយបន្តការជជែកគ្នាយ៉ាងតឹងសសៃកយកត្រូវរៀងៗខ្លួន តែក៏មានសមត្ថកិច្ចចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុផងដែរ៕

Loading...