បើកតាមប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០១៣ ឲ្យដឹងថា បុរសជនជាតិចិនម្នាក់ឈ្មោះ Xiaolian មានច្រមុះពីរ ដែលច្រមុះមួយទៀតបានដុះនៅលើថ្ងាសរបស់គាត់។ ក្រុមគ្រូពេទ្យផ្នែកវះកាត់បាននិយាយថា ពួកគាត់នឹងធ្វើការវះកាត់យកវាចេញដើម្បីប្តូរទៅរកសភាពដើមវិញ។
លោក Xiaolian បានបាត់បង់ច្រមុះដើមរបស់គាត់ បន្ទាប់ពីជួបគ្រោះថ្នាកចរាចរណ៍ នៅក្នុងខែសីហាឆ្នាំ២០១២ នៅពេលនោះគាត់មិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលច្រមុះនេះទេ។ លទ្ធផលធ្វើឲ្យច្រមុះរបស់គាត់ឆ្លងមេរោគ ដោយគ្មានជម្រើសផ្សេងទើបវេជ្ជបណ្ឌិតបានបង្កើតច្រមុះថ្មីមួយទៀតសម្រាប់គាត់។
ឥឡូវនេះគាត់ត្រូវបានក្រុមគ្រូពេទ្យបានធ្វើការវះកាត់ឆ្អឹងខ្នងខ្ចី ព្រមទាំងជាលិកាស្បែករបស់គាត់ដើម្បីបង្កើតច្រមុះនេះឡើង។
គេរំពឹងទុកថាមិនយូរប៉ុន្មានក្រុមគ្រូពេទ្យជំនាញនឹងធ្វើការវះកាត់ច្រមុះរបស់គាត់ប្តូរទៅកាន់ទីតាមដើមវិញដោយជោគជ័យ៕
មតិយោបល់