ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខេត្តព្រះសីហនុ កើន ៦៨.៨២% ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ព្រះស៊ីហនុ)៖ ថ្ងៃ១៦ មេសា ២០១៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កើនចំនួន ១១៩,៧៧៥នាក់ ស្មើ ៦៨.៨២% ក្នុងនោះភ្ញៀវជាតិចំនួន ១០៩,៨៩៤នាក់ ស្មើ ៧៤%
និងអន្តរជាតិ ចំនួន ៩,៨៨១ នាក់ ស្មើ ២៦.៥៧% និងភ្ញៀវទេសចរ ទៅតាមបណ្តាកោះ នានា មានចំនួន ៨,៤០១នាក់ ផ្សេងទៀត ដែលមកកម្សាន្តលេង ខេត្តព្រះសីហនុ ពិសេសតំបន់
មាត់សមុទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ រយៈពេល ៤ថ្ងៃ (១៣,១៤,១៥,១៦) នេះបើយោងតាមការឱ្យដឹង ដោយលោក ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ៕

  
  
  
  
  

មតិយោបល់