Post News Media ព័ត៌មានជាតិ ម៉ូតូមួយគ្រឿង...

ម៉ូតូមួយគ្រឿង បុកកង់ក្មេងប្រុសម្នាក់ដែលជិះឆ្លងមិនប្រយត្ន័ ស្លាប់យ៉ាងរន្ធត់

បន្ទាយមានជ័យ: ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជិះកង់ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវបានម៉ូតូបុកពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ចំណុចផ្លូវលំ ភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុសពក្មេងប្រុសអាយុ៩ឆ្នាំខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...