Post News Media ព័ត៌មានជាតិ រថយន្តកាមរីបា...

រថយន្តកាមរីបាឡែន ពន្លះរថយន្តហ៊ីយ៉ាន់ដាយ ប្លោងទៅបុកម៉ូតូ១គ្រឿងទៀត ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រតន:គិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0387 បើកបរដោយឈ្មោះ គង់ វ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ រួចខ្ទាតទៅបុកនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ រតនគីរី 1E-2359 ដែលកំពុងបើកបរដោយបុរសម្នាក់ឈ្មោះ ពៅ យូរ អាយុ១៨ឆ្នាំ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម និងអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែក។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង២០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបាលុង ខេត្តរតនគិរី។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...