ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការចូលរួមពី កងវរៈសេនាតូចលេខ ២ បានបន្តត្រួតពិនិត្យទំនិញនាំចូល សាច់ បន្លែ ផ្លែឈើ និងផលិតផលទំនិញផ្សេងៗទៀត តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងសកម្មភាពនោះដែរមន្ត្រីជំនាញបានដកយកគំរូ សាច់ បន្លែ ផ្លែឈើ និងផលិតផលទំនិញផ្សេងៗ ចំនួន ២៨ គំរូ មកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) នៅក្នុងគំរូ នំស្នូលសណ្តែកបន្ទះ ប្រមាណ៣គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើការដកហូត និងយកមកកម្ទេចចោលភ្លាមៗផងដែរ។
បន្ទាប់មកមន្ត្រីជំនាញ ក៏បានពន្យល់ណែនាំដល់អាជីវករទាំងអស់ឲ្យប្រយ័ត្ន ចំពោះការនាំទំនិញមកលក់ត្រូវសួររកប្រភពច្បាស់លាស់ ជៀសវាងពេលមានហានិភ័យកើតឡើងដល់សុខភាពរបស់អ្នកទទួលទាន៕
មតិយោបល់