ព័ត៌មានជាតិ

សូមជួយ Share! ដំណឹងស្វែងរកសាច់ញាតិនៃសពបុរសម្នាក់

តាកែវ: លោកអធិការស្រុកត្រាំកក់ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី០២ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងអ្នកថ្មើរជើង បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅចំណុចលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៧៤ ៧៥ ស្ថិតក្នុងភូមិអង្គសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D៥៦២ (អ្នកបើកបរគេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងត្បួង លុះមកដល់ចំណុចកើតហេតុ បានបុកកិនអ្នកថ្មើរជើងម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុសអាយុប្រហែល២០ឆ្នាំ ដែលបម្រុងដើរឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។

សាកសពត្រូវបានយកទៅតម្កល់នៅវត្តអង្គតាសោម ដើម្បីស្វែងរកសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាប្រពៃណី។ រីឯវត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់