ព័ត៌មានជាតិ

បាត់កូនពីផ្ទះ ៣ថ្ងៃ ស្រាប់តែប្រទះឃើញចង.កស្លាប់យ៉ាងរន្ធត់

កោះកុង: នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី ០២ ខែ កុម្ភ: ឆ្នាំ ២០១៩ មានករណីពលរដ្ឋលឈ្មោះ គឹម ហួន ភេទប្រុស អាយុ ៥៥ ឆ្នាំ ប្រទះឃើញសពកូនប្រុសខ្លួន ចងក.សម្លាប់ខ្លួន នៅចំណុចផ្លូវគ្រួសក្រហម ខាងកើតការ៉ាសសាំង សូន្យនឹង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។

តាមការបញ្ជាក់ពីឪពុកជនរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ ឃុត ចន្ទ័គ្រីស្នា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរប នៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិ ០៣ សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ បានរត់ចេញពីផ្ទះរយ:ពេល ៣ ថ្ងៃមកហើយ។

មូលហេតុ​៖ ដោយសារជនរងគ្រោះមានជំងឺផ្លូវចិត្តរាំរ៉ៃ ។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះពិនិត្យ រួចក៏ប្រគល់សព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់