ព័ត៌មានជាតិ

មួយពាន់សំណាង! ឌុបប្រពន្ធជិតគ្រប់ខែ ត្រូវរថយន្តមិនស្គាល់ម៉ាកកៀរ ដួលម៉ូតូចូលកុងតឺន័រ អូសកិនជាង ១០ម៉ែត្រ របួយធ្ងន់ស្រាល ២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកលឿន​មិន​ប្រយ័ត្ន​ទៅ​កៀរ​ម៉ូតូ​​មួយគ្រឿង​ ក្នុងទិសស្រប​ទិស​គ្នា​ បណ្តាលឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​កិនអូសជាង១០​ម៉ែត្រ​ របួយធ្ងន់ស្រាល ២នាក់។

ហេតុការណ៍នេះ បានកើតទ្បើង​កាល​ពី​វេលាម៉ោង​១១និង​៤០នាទី​យប់​ថ្ងៃទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ក្បែរ​ច្រកចូល​បុរី​អ័រគីដេ​ តាមបណ្តោយ​ផ្លូវ​២០០៤​ ស្ថិតក្នុងសង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើត​ហេតុ​គេឃើញ​ ម៉ូតូមាក់ហុងដាឌ្រីមមួយគ្រឿង ស៊េរី​០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FP-8279 ជិះគ្នា២នាក់ប្តី​ និង​ប្រពន្ធ ​កំពុង​មាន​ផ្ទះ​ពោះជិត​គ្រប់​ខែ​ ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​២០០៤​ ​។

មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែមានរថយន្តមិនស្គាល់ បើកបោះពួយយ៉ាងលឿង មិន​ប្រយ័ត្ន​ទៅ​កៀរ​ម៉ូតូ បណ្ដាលឲ្យដួលចូល​​​ក្រោម​រថយន្ត​កុងតឺន័រ ​ម៉ាក​ VOLVO ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​3D-2370​។ ដែលបើកបរតាមបណ្ដោយ​ផ្លូវ​បេតុង​ ​ក្នុង​ទិសដៅ​ពីជើង​ទៅត្បូង​ កិនអូសជាង១០​ម៉ែត្រ​ ​ ​រងការខូចខាត​យ៉ាង​ដំណំ​ ចំណែក​ឯអ្នកជិះ​ម៉ូតូ​ជាប្តី​បាន​ខ្ទៀត​ចេញ​ពី​ម៉ូតូ​រងរបួស​បែក​មុខ​បែក​មាត់​ រីឯ​ប្រពន្ធ​ដែល​កំពុង​ផ្ទៃពោះ​ជិត​គ្រប់​ខែ​សម្រាល​រងរបួស​ស្រាល​ប៉ុណ្ណោះ។

ក្រោយកើតហេតុរថយន្ត​បង្ក​ បានបន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ ចំណែកអ្នកបើក​​រថយន្ត​កុងតឺន័រ​ ក៏​បាន​បើក​ទ្វារ​ចុះពីលើ​រថយន្ត ​រត់គេចខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុផងដែរ​ បន្សល់​ទុក​តែ​រថយន្ត​ ដែល​កិនម៉ូតូ​ជាប់​ខាងក្រោម​ នៅ​កន្លែង​កើត​ហេតុ​។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្ត​និងម៉ូតូ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​​ពេល​ក្រោយ​។ ចំណែកជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​សម្ភពរស្មី​ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ៕

មតិយោបល់