ព័ត៌មានជាតិ

ទឹកភ្នែកម្តាយស្រក់ចង់អស់ពីខ្លួន បន្ទាប់ពីកូនស្រីរបស់គាត់ស្លាប់ភ្លាមៗពេលដែលធ្វើដំណើរជាមួយគាត់

កោះកុង: គ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្រែអំបិលរវាងរថយន្តបុកនឹងម៉ូតូបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីព្រឹកនាថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៤៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២-១៣ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឲ្យស្លាប់១នាក់និងរងរបួសស្រាល១នាក់។

រថយន្តបង្កម៉ាកហាយលែនឌ័រពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2AN8692បើកបរដោយឈ្មោះឆិល ចន្ទ ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ បានបុកនឹងម៉ូតូវ៉េវពណ៌ក្រហមជិះគ្នាពីរនាក់ម្តាយនឹងកូនអ្នកបើកបរឈ្មោះរ៉ែន ស្រីនាង ភេទស្រីអាយុ១៥ឆ្នាំមានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯអ្នករួមដំណើរឈ្មោះហន ម៉ៅ ភេទស្រីអាយុ៣៦ឆ្នាំត្រូវជាម្តាយបង្កើតរបស់អ្នកបើកបររងរបួសស្រាល។

បច្ចុប្បន្នវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្រែអំបិលដើម្បីរងចាំធ្វើការដោះស្រាយ៕

 

មតិយោបល់