ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៏ រុលប៉ះកាមរីមួយគ្រឿង កំពុងឈប់ស្តុប អស់​៨០ដុល្លារទាំងព្រឹក

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៏ ខណ:កំពុងឈប់ស្តុបហើយ ស្រាប់តែរុលទៅប៉ះរថយន្តមួយគ្រឿងទៀត រងការខូចខាតជជែកគ្នា ទ្បើងតឹងសសៃកចុង ក្រោយបញ្ចប់ត្រឹម៨០ដុល្លារ។

ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹក​ ថ្ងៃទី១៤​ ខែកុម្ភ:​ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចស្តុបកែងរវាងផ្លូវជាតិលេខ៥ កែងផ្លូវបេតុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។

រថយន្តក្រឡុកស៊ីម៉ង់ត៏ ម៉ាកហ៊ីណូ ពណ៌សលាយពងមាន់ ពាក់ស្លាកលេខភ្នំពេញ3A 1053។ ចំណែករថយន្តរងគ្រឿង ម៉ាកកាមរី ពាក់ស្លាកលេខភ្នំពេញ 2B 1655។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿង បានបើកស្របគ្នា ដោយរថយន្តកាមរី បានឈប់ស្តុបនៅខាងមុខឆៀងខាងស្តាំ ស្របពេលរថយន្តក្រឡុកស៊ីម៉ង់ត៏ខាងលើ ក៏ឈប់ដែរ តែនៅបន្តរុលមកមុខបន្តិច ក៏ប៉ះរថយន្តកាមរីរងការខូចខាត។

ក្រោយពីរថយន្តប៉ះគ្នាមក ភាគីទាំងសងខាង បានជជែកគ្នាយ៉ាងតឹងសសៃកមួយសន្ទុះ ទើបនិយាយត្រូវគ្នា ដោយខាងរថយន្តកាមរីសុខចិត្ត ទទួលយកលុយសំណង៨០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់