ព័ត៌មានជាតិ

នាំគ្នា​ដើរ​អូស​ត្រី​ក្នុង​ប្រឡាយទឹក​ស្មានថា​ជាប់​ត្រី​ធំ​ខំ​អរ​មានអី​ជាប់​សាកសព​បុរស​ម្នាក់​ទៅវិញ

ស្វាយរៀង​ៈ ភ្ញាក់ផ្អើលពេញមួយភូមិក្នុងករណី​មួយ​កើតឡើង​ខណៈដែល​ពលរ​ដ្ឋ​ក្នុងភូមិ​បាននាំគ្នា​ដើរ​អូស​ត្រី​ក្នុង​ប្រឡាយទឹក​ស្មានថា​ជាប់​ត្រី​ធំ​ខំ​អរ​មានអី​ជាប់​សាកសព​បុរស​ម្នាក់​ទៅវិញ​។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​តាមសមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ឈ្មោះ សោម សារី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​រស់នៅ​ភូមិ​ចំបក់​កោង​ឃុំ​តា​សួស​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​ថា​ខ្លួន​ទៅ​អូស​អញ្ចង​ក្នុង​ទឹក​ប្រឡាយ​នៅ​ភូមិ​ឃុំ​កើតហេតុ​។​ស្រាប់​តែមាន​របស់​ធ្ងន់​ជាប់​និង​អញ្ចង​នាំគ្នា​ខំ​ទាញ​អូស​ឡើង​លើគោក​ស្មានថា​ត្រី​ធំ​ដល់​លើក​ចេញពី​ទឹក​បែរជា​សាកសព​មនុស្ស​ប្រុស​ទៅវិញ​។​

​ប្រភព​បាន​បន្តទៀតថា​៖​បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ទើប​ស្គាល់​អត្តសញ្ញាណ​សាកសព​ទើប​ដឹងថា​សព​មានឈ្មោះ ឈួន ប្រុស ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​នា​រា​ទេ​ន​ ឃុំ​ឈើទាល​ ស្រុក​ស្វាយជ្រំ​ ខេត្តស្វាយរៀង​។​

​ប្រភព​បាន​បន្ថែមទៀត​ថា​៖​ដោយមាន​ឪពុកម្តាយ​របស់​បានធ្វើ​លិខិតធានា​អះអាងថា​កូន​របស់ខ្លួន​មាន​ជម្ងឺ​វិកល​ច​រិ​ក​(​ឆ្កូត​)​ដើរ​គ្មាន​គោលដៅ​នោះទេ​ហើយ​មិន​ដើរ​មិនដែល​ចូល​ផ្ទះ​ស្រាប់​មាន​គេ​ប្រាប់ថា​កូន​គាត់​បាន​ស្លាប់​ទៅហើយ៕

មតិយោបល់