ព័ត៌មានជាតិ

តូចចិត្ត​មានជំងឺប្រចាំ​កាយ យុវជន​វ័យ​ ១៩​ឆ្នាំ​ម្នាក់​ ​​ចង.ក​សម្លាប់​ខ្លួន​

​បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​តូចចិត្ត​ និង​ជំងឺ​ប្រចាំ​កាយ​ គិត​អ្វី​មិន​ចេញ​ សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​.ក​ សម្លាប់​ខ្លួន​ និង​ជញ្ជាំង​ផ្ទះ​ ។​

​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤ ​និង​០០​នាទី​រសៀលថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ភូមិ​រោង​ម៉ា​ស៊ីន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ បាន​ឲ្យ​ដឹង​ថា​៖​ យុវជន​ដែល​បាន​ធ្វើ​អត្តឃាត​ចង​.ក​ សម្លាប់​ខ្លួនឯង​មានឈ្មោះ​ ដែន​ ឆា​នី​ ហៅ​ ឆា​នុ​ន​ ភេទ​ប្រុស​ អាយុ​១៩​ ។​

​បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួ​សារ បាន​ឲ្យ​ដឹង​ថា​៖ ​ជន​រង​គ្រោះ​កន្លង​មក​ធ្លាប់​លេបថ្នាំ​សម្លាប់​ខ្លួន​ម្តង​រួច​មក​ហើយ​ កាលពី​មួយ​ឆ្នាំ​មុន​ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ដោយសារ​ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​។​ ដោយនៅ​ថ្ងៃ​កើតហេតុ​ ស្រាប់តែ​រង​គ្រោះ​ បាន​យក​ក្រមា​ចង.ក​ និង​ជញ្ជាំង​ផ្ទះ​ក្នុង​បន្ទប់​ជាន់​លើ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ ។​

​លោក​អធិការ​ក្រុង​សិរី​សោភ័ណ​ បាន​បញ្ជាក់​ថា​ ៖​ ក្រោយ​ពិនិត្យ​ និង​កោសល​វិ​ច័យ​ រួច​បាន​សន្និដ្ឋាន​ថា​ សព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង.ក​ សម្លាប់​ខ្លួន​ពិ​ប្រាកដ​មែន​ ។​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

មតិយោបល់