ព័ត៌មានជាតិ

រសៀលនេះ សមត្ថកិច្ច បញ្ជូនប្រធានក្រុមហ៊ុនភាពប៊ុនធាអចលនទ្រព្យ ទៅតុលាការ ពីបទឆបោក

កណ្តាលៈ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ទាក់ទងនឹងករណីឆបោក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០ និង០០នាទី នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ៖
ទី១.ឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២.ឈ្មោះ ភឿន សាក់ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ភាព ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរ ប្រធានក្រុមហ៊ុនភាពប៊ុនធា អចលនទ្រព្យ BTR។

វត្ថុតាងចាប់យក៖
– កាំភ្លើងខ្លីម៉ាក K59 លេខ EP7974 បង់០១ គ្រាប់១២ – ស្រោមកាំភ្លើង០៤
– ទូរស័ព្ទដៃ០៣គ្រឿង ម៉ាក HUAWEI ០២គ្រឿង ពណ៌ ខៀវ និងម៉ាក Cootel ពណ៌ស០១គ្រឿង
– ត្រាមូល(ក្រុមហ៊ុនអចលនទ្រព្យBTR) នាមបណ្ណក្រុមហ៊ុនមួយដុំ
– បណ្ណបើកបររថយន្ដ០១
– លិខិតបញ្ជាបេសកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974
– លិខិតបញ្ជាបេកម្មគេហទំព័រអេជីជីញូធីវីអនឡាញ០១
– កាតអ្នកសារព័ត៌មាន១
– កិច្ចសន្យាលក់ដី និងទទួលប្រាក់កក់០១ក្បាល
– កាបូបដៃ ពណ៌ខ្មៅ១.សៀវ ភៅកត់ត្រា០២ក្បាល
– រថយន្ដម៉ាកTUNDRA ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2AR-5086។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ឈ្មោះ ហុង លឹមហូរ ឈ្មោះភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង អ្នកទាំងបីខាងលើ បានទៅទិញដីពុះឡូតិ៍ពីក្រុមហ៊ុនភាពប៊ុនធាអចលនៈទ្រព្យ (BTR) ដែល មានទីតាំងនៅចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទីតាំងមួយទៀត ត្រង់ចំណុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្មោះហុង លឹមហូរទិញ២ឡូតិ៍ ស្មើនិង ១០X២០ម៉ែត្រ ក្រុមហ៊ុនយក លុយកក់មុន១,៩២០ដុល្លារ (មួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ឈ្មោះ ភឿន សាក់ឡេង ទិញដី០២ឡូតិ៍ ស្មើនិង ១០X ២០ម៉ែត្រ យកលុយកក់មុន២,០០០ដុល្លារ (ពីរពាន់ដុល្លារ) និង ឈ្មោះ វង្ស សុខខេង ទិញដី ០១ ឡូតិ៍ ឲ្យលុយក្រុម ហ៊ុន ភាព ប៊ុនធា៣,០០០ដុល្លារ (បីពាន់ដុល្លារ)។

សរុបទឹកប្រាក់ អ្នកទាំង៣ខាងលើ ក្រុមហ៊ុនភាពប៊ុនធាយកទៅ ៦,៩២០ដុល្លារ (ប្រាំមួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ទំហំ
ដីចំនួន៥ឡូតិ៍ស្មើនិង (២៥X២០ម៉ែត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុនបានសន្យាថា នឹងចេញប្លង់រឹងឲ្យ ក្នុងរយៈពេលបីខែក្រោយ លុះដល់ថ្ងៃកំណត់អ្នកទាំងបីខាងលើ បានមកសួររកប្លង់ និងដីស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថា គ្មានដីឲ្យទេហើយបានគេចវេស និងមិនព្រមទទួលខុសត្រូវ ជាមួយជនរងគ្រោះឡើយ។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំចាត់ការតាមនីតិវិធី៕

មតិយោបល់