ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចក្របួចជាប់ករណីលួចម៉ូតូ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលេជាតិបានឲ្យដឹងថា កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ពាក់ពន្ធ័បទល្មើសអំពើលួចប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៣៥អឺ០ហ្សេតផ្លូវលេខ១៤៤ភូមិ៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី។
ជនសង្ស័យរួមមាន៖១-ឈ្មោះប៉ែនចាន់ណាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៥E3ផ្លូវលេខ១៣០សង្កាត់ផ្សារចាស់ខណ្ឌដូនពេញរាជធានីភ្នំពេញ(ឃាត់ខ្លួនថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១៣និង០០នាទីនៅចំណុចផ្លូវលេខ១៣០សង្កាត់ផ្សារចាស់ខណ្ឌដូនពេញរាជធានីភ្នំពេញ។
២-ឈ្មោះជឹមសំភពភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួនថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០វេលាម៉ោងប្រហែល១៦និង០០នាទីនៅចំណុចផ្លូវលេខ១១០សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញរាជធានីភ្នំពេញ)
ម្ចាស់ម៉ូតូមានឈ្មោះ ផាតបញ្ញា រិទ្ធ ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះលេខ២១៨ផ្លូវលេខ៥ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានី ភ្នំពេញមុខរបរនិស្សិត។
សម្ភារ:បាត់បង់ម៉ូតូម៉ាកហុងដាZOOMERXពណ៌ទឹកប្រាក់សេរីឆ្នាំ២០១៦លេខតួ៥០២១០៩៣លេខម៉ាស៊ីន០០២១០៩៣ពាក់ស្លាកលេខភ្នំពេញ1FQ-1721។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

មតិយោបល់